Saturday, June 24, 2017

កីឡាករ​ U22 កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​មីយ៉ាន់ម៉ា ម៉ោង​១៣​និង២០​នាទី ថ្ងៃ​ចន្ទ​​សប្តាហ៍ក្រោនេះហើយ

ក្រុម​បាល់ទាត់ U22 កម្ពុជា​ នឹង​ចេញដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ចន្ទ ទី​២៦ មិថុនា វេលាម៉ោង​១​និង២០នាទី រសៀល ដើម្បីចូលរួម​ការ​ប្រកួត​ពាន​​រង្វាន់​មួយ​ ពី​ថ្ងៃទី​២៨ ​មិថុនា ​​ដល់​ថ្ងៃទី០​២​​ ខែ​​កក្កដា ​នៅក្រុងយ៉​ងហ្គូន។

កម្ពុជា នឹង​ត្រូវប៉ះ​ក្រុម​៣ផ្សេង​ទៀត មាន​ម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ក្រុម​​​យុវជន​​​ម​ក​​​​ពី​​​​ប្រទេស​​​ជប៉ុន ​​និង ​​ក្រុម​​​ U22 ​​ជម្រើស​​​កោះ​​​ហុងកុង។



លោក Leonardo Vitorino ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្រុមកីឡាករកម្ពុជា ចំនួន​២៣រូប។

ដោយឡែក កីឡាករទាំងអស់ និង ក្រុម​ការងារ​នឹងចេញដំណើរ​ទៅដល់ព្រលាន​យន្ដហោះ​អន្តរជាតិភ្នំពេញ វេលាម៉ោង​១០​និង៣០នាទីព្រឹក​៕


ប្រភព៖​​​​http://keiladaily.com



No comments:

Post a Comment